ថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ តាកែវ,ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤
ការិយាលទ្ធកម្មសាធារណៈ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យលេខ ២៨៩ អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រកាសលេខ ៨៣១, ៨៣២, ៨៣៣ សហវ.ប្រក អលសា ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងសហការី ព្រមទាំងមានការអញ្ជើញចូលរួមអង្គភាពមន្ទីរជំនាញខេត្ត រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក កម្មវិធីប្រជុំប្រារព្ធនៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ។